សេវាប្រាក់កម្ចីឯកត្តជន
សេវាប្រាក់កម្ចីជាក្រុម
សេវាប្រាក់បញ្ញើមានកាលកំណត់
សេវាប្រាក់បញ្ញើសំចៃ
សេវាប្រាក់កម្ចីតាមរដូវកាល
សេវាប្រាក់កម្ចីខ្នាតមធ្យម
សេវាប្រាក់កម្ចីសំរាប់បុគ្គលិក
តំបន់ប្រត្តិបត្តិការណ៌
ចុច ទីនេះ ដើម្បីបង្ហាញព៌តមានរបស់សាខា
អត្រាប្តូរប្រាក់ (០៦ កុម្ភៈ ២០១២)
រូបិយប័ណ្ណទិញលក់
ចំណាំ: អត្រា​ខាង​លើ​ត្រូវ​បាន​កំណត់​ឡើង
​ក្នុង​គោល​បំណង​ជំរាប​ជូន​ជា​ព័ត៌មាន​និង​
អាច​មាន​ការ​កែប្រែ។


សាវតារបស់ស្ថាបនា

ស្ថាបនា ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៩៥ ដែល​ពេលនោះ​មានឈ្មោះ​ថា ស្ថាបនា​សហគមន៍​កម្ពុជា​។ ក្នុងនាម​ជា​អង្គការក្រៅរដ្ឋាភិបាល ស្ថាបនា​សហគមន៍​កម្ពុជា បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការផ្តល់​ហិរញ្ញវត្ថុ និង​ការអប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​ជនបទ​។ នៅ​ឆ្នាំ ២០០៣ ស្ថាបនា​សហគមន៍​កម្ពុជា បាន​ប្តូរ​ឈ្មោះ​មកជា ស្ថាបនា​សហគ្រិន​កម្ពុជា បន្ទាប់ពី​បាន​ក្លាយជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​ផ្លូវការ​។ នៅ​ឆ្នាំ ២០០៨ ក្រុមហ៊ុន​បាន​ប្តូរ​ឈ្មោះ​មកជា ស្ថាបនា លីមីត​ធី​ត ដែល​មាន​រូប​រាជសីហ៍ ស្តេច​ចតុបាទ ជា​និមិត្តរូប​។​

​នៅ​ឆ្នាំ ២០០៣ ស្ថាបនា បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដោយ​​បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ផ្លូវការ ដើម្បី​ដំណើរ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ទៀតផង​។ ការទទួល​អាជ្ញាប័ណ្ណ​នេះ អនុញ្ញាត​អោយ​ក្រុមហ៊ុន​មាន​លទ្ធភាព​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ច្រើន​ជាង​មុន ដល់​ប្រជាពលរដ្ឋ​គោលដៅ​។​

​បន្ទាប់​ពី​ក្លាយខ្លួនជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្រប​ច្បាប់​មក ផលប័ត្រ​ឥណទាន​របស់​ក្រុមហ៊ុន មាន​ការកើនឡើង​គួរអោយកត់សម្គាល់​។ ជា​លទ្ធផល ខណៈពេលដែល​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​មានដំណើរ​ប្រសើរ​ជាង​មុន ស្ថាបនា បាន​ទទួលពាន​រង្វាន់​តម្លាភាព​ហិរញវត្ថុ ពី CGAP (Consultative Group to Assist the Poor)  នៅ​ឆ្នាំ ២០០៦​។

​ដោយ​មាន​តម្រូវការ​សន្សំ​ប្រាក់​ពី​សំណាក់​អតិថិជន ជា​ពិសេស​ស្ត្រី​នៅតាម​តំបន់​ប្រតិបត្តិការ​របស់​ស្ថាបនា ក្រុមហ៊ុន​បាន​ស្នើសុំ​អាជ្ងាប័ណ្ណ​ប្រមូលប្រាក់​សន្សំ ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា រហូត​បាន​ក្លាយ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដំបូង​បំផុត ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ប្រមូល​ប្រាក់​បញ្ញើ នៅ​ខែ មករា ឆ្នាំ ២០០៩​។  ​ស្ថាប័ន​ក៏បាន​ផ្តល់​ជូន​អតិថិជន​នូវ​សេវា​មួយ​ទៀត​ដែរ គឺ​សេវា​ប្តូរប្រាក់ បន្ទាប់ពី​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​នៅ ខែ មករា ឆ្នាំ ២០១១ នេះ​។​

អានសារអេឡិចត្រូនិក
អ្នកប្រើប្រាស់
ពាក្យសំងាត់
 
របាយការណ៍ប្រចាំឆ្នាំ

ទាញយករបាយការណ៍ប្រចាំឆ្នាំ ២០១០
ចុច​ទីនេះបង្ហាញរបាយការណ៍ប្រចាំឆ្នាំមុនៗ

ទំព័រដើម  |  សារប្រធាននាយកប្រតិបត្តិ  |  អំពីស្ថាបនា  |  ភាគទុន  |  ផលិតផលនិងសេវាកម្ម  |  ឱកាសការងារ  |  មានអ្វីថ្មី  |  ទំនាក់ទំនង
© ២០០៩ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស្ថាបនា លីមីតធីត.
រចនាដោយ នាយកដ្ឋានព៌តមានវិទ្យា